Uncategorized

រថយន្តបុកជាមួយម៉ូតូស្លាប់ម្នាក់នៅស្រុកត្បូងឃ្មុំ


​ត្បូងឃ្មុំ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​បង្កឡើង​ពី​ការបើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បណ្តា​ល​ឱ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៥៥​និង​១៥៦​ស្ថិត​ក្នុងភូមិ​ត្រពាំង​គូរ​ឃុំ​ស្រឡប់​ស្រុក​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​។​
​លោក​វរសេនីយ៍​គង់​សី​ហុង​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យដឹងថា​៖​បុរសរងគ្រោះ​ដែល​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ឈ្មោះ​អ៊​ន់​ប៉ូ​ឡូ​អាយុ​៣០​ឆ្នាំ​លំនៅ​ភូមិ​ហៀ​ង​លើ​កោង​កាង​ស្រុក​ពញាក្រែក​។​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

លោក​អធិការរង​បានឱ្យដឹង​ទៀតថា​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក់​ឡិច​ស៊ី​សព​ណ៌​ខ្មៅ​៤៧០​លេខ​ភ្នំពេញ 2C-9939​បានគេច​ខ្លួន​នៅក្រោយ កើតហេតុ​។​ម៉ូតូ​របស់​ជន​ង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី 2016 លេខ​ត្បូងឃ្មុំ 1B-1833 គឺ​វត្ថុតាង​ទាំងពីរ​ត្រូវបាន​យកទៅ​រក្សា​ចាត់ការ​តាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *