Uncategorized

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី

(កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំរោង និងរៀបចំការងារសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្ករលក្ខណៈ ជូនប្រជាពលរដ្ឋឱ្យមកលេងកំសាន្តប្រកបដោយភាពសប្បាយរីករាយ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ទៅតាមទីកន្លែង និង រមនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរ និងបង្កលក្ខណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្សសប្បាយរីករាយ និង រក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការលេងល្បែងប្រជាប្រិយ និងដំណើរកំសាន្តឱ្យបានល្អប្រសើរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *