Uncategorized

បុរសម្នាក់តខ្សែភ្លើងឆក់ត្រីតែចរន្តភ្លើងបែរជាឆក់ខ្លួនឯងស្លាប់នៅក្នុងវាលស្រែ

 

​ភ្នំពេញ​៖​បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​វាលស្រែ​ជា​អកុសល​បាន​ឆក់​ស្លាប់​ខ្លួនឯង​នៅក្នុង​វាលស្រែរ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​វេលា​រសៀល ថ្ងៃទី​៥​ខែតុលា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រលួស​បានឱ្យដឹងថា​៖​សព​ជនរងគ្រោះ​មាន ឈ្មោះ គិ​ន សំអុល ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំមាន​មុខរបរ​កសិក​រ​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​មានកូន​ស្រី​ចំនួន​៤​នាក់​នៅក្នុង​បន្ទុក​រួម​និង​ប្រពន្ធ​ឈ្មោះ​ហ៊ែ​ល គីម អាយុ អាយុ​៥៣​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នគរបាល​កោសល្យវិច័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះទៅពិនិត្យ​សព​ជនរងគ្រោះ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​បុរស​នេះ​ពិតជា​ត្រូវបាន​ឆក់​ដោយ​ចរន្តអគ្គិសនី​ស្លាប់​ពិតប្រាកដ​មែន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *