Uncategorized

អាចកើតពីការប្រច័ណ្ឌប្ដីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងនៅខណ្ឌសែនសុខ

អាចកើតពីការប្រចណ្ឌប្ដីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងនៅខណ្ឌសែនសុខ

ភ្នំពេញ៖ករណីឃាតកម្មមួយដោយមានមន្ត្រីអាវុធហត្ថម្នាក់បានបាញ់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមរួចក៏បាញ់សម្លាប់ខ្លួនឯងចោលកូនស្រីម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅបន្ទប់ជួលលេខ២តាមបណ្ដោយផ្លូវអេសអូអេសក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១០ខែមករាឆ្នាំ២០២១។
លោកវរសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា៖បុរសជាប្តីមានឈ្មោះសេងគឹមសាន្តអាយុ៥៩ឆ្នាំមុខរបរមន្ត្រីអាវុធហត្ថពាក់ស័គ្គ៤កន្លះជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ចំណែកប្រពន្ធមានឈ្មោះជួបសារ៉ែនអាយុ៣៦ឆ្នាំមុខរបរនៅផ្ទះអ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។ករណីបាញ់សម្លាប់ប្រពន្ធរួចបាញ់ស្លាប់ខ្លួនឯងនេះគឺកើតឡើងពីការប្រចណ្ឌ។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា៖ប្តីប្រពន្ធនិងកូនស្រីម្នាក់បានមកស្នាក់នៅបន្ទប់ជួលកើតហេតុរយៈពេលច្រើនខែកន្លងមកហើយដោយគេសង្កេតឃើញថាបុរសដែលជាប្ដីតែងតែប្រចណ្ឌនិងប្រពន្ធជារើយៗ។ពេលដែលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗប្ដីតែងតែចោទរករឿងថានេះថានោះស្ទើរៀងរាល់ថ្ងៃ។
ប្រភពដដែលបានបន្តថាជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ។លុះដល់ម៉ោងកើតហេតុគេងឮសំឡេងផ្ទុះអាវុធ៣ទៅ៤គ្រាប់រួចនាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ស្លាប់បាត់ទៅហើយ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *