Uncategorized

ជនជាតិចិនបានចាក់សម្លាប់គ្នាបណ្ដាលឲ្យស្លាប់ម្នាក់ក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ៖ប្រភពព័ត៌មានបានឱ្យដឹងថា៖កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២១បុរសចិនបានចាក់សម្លាប់គ្នាបណ្តាលឱ្យស្លាប់ម្នាក់នៅក្នុងកាស៊ីណូនៅក្នុងភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ករណីនេះបានកើតឡើងនៅក្នុងកាស៊ីណូគ្រែនទិងជាន់ទី១១ដោយជនបង្កយកកាំបិទចុងស្រួចចាក់លើបុរសជនរងគ្រោះម្នាក់ជាច្រើនកាំបិទបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗដែលជម្លោះរវាងជនជាតិចិនដូចគ្នា។

លោកវរសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ករណីនេះពិតជាកើតមានឡើងពិតប្រាកដមែនដោយកម្លាំងជំនាញរបស់លោកកំពុងសួរនាំជនសង្ស័យ។ពាក់ព័ន្ធមូលហេតុដែលធ្វើឱ្យមានជម្លោះគ្នារហូតឈានដល់ចាក់សម្លាប់គ្នានេះលោកមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ។ដោយកំពុងសាកសួរបន្ថែមលើជនសង្ស័យចាំប្រាប់ព័ត៌មានមូលហេតុពិតប្រកដនៅពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *