ភ្នំពេញ៖បុរសចិនម្នាក់បានបើករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតហើយបើករត់បានជ្រុលទៅបុកផ្លាកសញ្ញាបណ្ដាលឱ្យក្រឡាប់អ្នកបើកបររត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវណតព្រ៊ីតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ខែមករាឆ្នាំ២០២១។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖បុរសចិនម្នាក់បើករថយន្តម៉ាកហុងដាCRVពាក់ផ្លាកលេខភ្នំពេញ2AD0027យ៉ាងលឿនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមិនចាំផ្លាកលេខរួចបន្តបើករត់ទៅបុកបង្គោលដាក់ផ្លាកសញ្ញាបណ្ដាលឱ្យថយន្តក្រឡាប់ផ្ងារកង់ឡើងលើ។ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់៕សហការី