Uncategorized

សមត្ថកិច្ចនឹងចាប់បញ្ជូនជនប្រព្រឹត្តល្មើសនេសាទទៅតុលាការ

​ ​
​បាត់ដំបង​:​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​បាន​ព្រមាន​ថា​នឹង​ចាប់បញ្ជូន​មុខសញ្ញា​ដែល​នៅតែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទៅ​តុលាកា​ដើម្បី​វិនិច្ឆ័យ​ទោស​។​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដែល​ចេញផ្សាយ​ព័ត៌មាន​ពី​ករណី​ល្មើស​នេសាទ​មួយ​លើក​កាល​នៅ​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០​នេះ​។​
​ក្នុង​ផេ​ក​បានបង្ហាញ​ជំហរ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ជុំវិញ​បទល្មើស​។​ពិសេស​បទល្មើស​នេសាទ​ដែល​រាប់សិប​ឆ្នាំ​កន្លងមកនេះ​ស្ថាប័ន​នគរបាលជាតិ​ខេត្តបាត់ដំបង​មិន​ធ្លាប់មាន​ការសម្តែង​ឆ​ន្ទះ​មោះមុត​សំដៅ​ចូលរួម​អភិរក្ស​ធនធាន​មច្ឆជាតិ​នៅ​តំបន់​ដែនទឹក​បឹង​ទន្លេសាប​ឡើយ​។​

​ការប្រកាស​ជា​សាធារណ​:​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាត​គឹម​សាន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ណែនាំ​ទៅដល់​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សង្កែ​ឱ្យ​អនុវត្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ កន្លងមក​ក្នុងភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​ប្រតិបត្តិការ​នេះ​កម្លាំង​ចុះបង្ក្រាប​លើ​គោលដៅ​ចំនួន​៤ រួមមាន​ចំណុច​ត្រស់​ជុំ ចំណុច​រាំង​ស្រោង ចំណុច​អូរ​ដងក្តារ និង​ចំណុច​អូរ​ជុំ ក្នុងនោះ​រឹបអូស​បាន​សាច់​មង​ប្រវែង​ចំនួន ២.០០០​ម៉ែត្រ ឡុ​ក​ចំនួន​៩ រួមទាំង​បង្គោល​ឈើ​សម្រាប់​ចងភ្ជាប់​ស្បៃ​បរ​ណ​រ៉ាវ​ក្រឡា​ល្អិត​ចំនួន ៧២០​ដើម​ផងដែរ​។
​សម្ភារៈ​ល្មើសច្បាប់​ត្រូវ​កម្លាំង​បង្ក្រាប​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​ចំណែកឯ​មុខសញ្ញា​ប្រព្រឹត្តិ​អំពេ​ី​ល្មេ​ី​ស​សមត្ថកិច្ច​ជំនាញ​កំពុង​កំណត់​អត្តសញ្ញាណ​ដើម្បី​រៀបចំ​សំណុំរឿង​រួច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​អនុវត្ត​ទោស​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *