បាត់ដំបង៖ នាថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសំដៅការពារអាយុជីវិតទ្រព្យសម្បត្តិ. បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារ ណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលផែន និងលោកវរសេនី យ៍ទោ លឹម ប៉ោសេង ស្នងការរងជំនួយការដឹកនាំការិយាល័យជំនាញអគ្គិភ័យដែលមានលោកវរសេនីយ៍ឯកគឹម ប៊ុនធឿនជានាយការិយាល័យបានចាត់ មន្រ្តីជំនាញក្នុងការិយាល័យនគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ បើកវគ្គបណ្តុះបណ្តាលអំពី ចំណេះដឹងក្នុងការបង្ការនិងពន្លត់អគ្គិភ័យ រយៈពេ លខ្លីដល់បុគ្គលិកក្រុមហ៊ុន ខ្មែរអុិនវេឡិប Co,Ltd ដែលមានទីតាំងភូមិដីក្រហម ឃុំតាសែន ស្រុកកំ រៀង ខេត្តបាត់ដំបង ដោយក្នុងនោះមានអ្នកចូលរួមសរុបចំនួន ១០៥នាក់ (ស្រី៨៦នាក់)។
គោលបំណងនៃវគ្គសិក្សានេះផ្អែកលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្ដែង ដូចខាងក្រោម៖
-យល់ដឹងពីស្ថានភាពទូទៅនៃអគ្គិភ័យដែលកើតឡើង
-ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ
-វិធីពន្លត់សាមញ្ញ និងវិធីសាស្រ្តដោយប្រើបំពង់ពន្លត់អគ្គិភ័យទៅលើធុងហ្គាស និងប្រេងឥន្ធនៈ
-របៀបសង្រ្គោះជនរងគ្រោះចេញពីគ្រោះថ្នាក់អគ្គិភ័យនិងរបៀបសង្គ្រោះចលនាបេះដូង(CPR)។ល។
វគ្គសិក្សានេះត្រូវបានបញ្ចប់នៅថ្ងៃដដែល បន្ទាប់ពីសិក្ខាកាមក្នុងវគ្គសិក្សាបានធ្វេីសកម្មភាពអនុវត្តជាក់ស្តែងនូវមុខជំនាញមួយចំនួន និងបានថតរូបអនុស្សាវរិយ៍ជាមួយគ្នាផង៕