ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសចិនម្នាក់ស្លាប់ និងខ្មែររងរបួសធ្ងន់

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសចិនម្នាក់ស្លាប់និងបុរសខ្មែររងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម្តុំរ៉ារថភ្លើងកែងផ្លូវសេតេនិងផ្លូវអូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២២។ករណីម៉ូតូបុកម៉ូតូឱ្យបុរសជនជាតិចិនម្នាក់បានស្លាប់និងបុរសខ្មែរម្នាក់រងរបួសធ្ងន់ធ្ងរនេះសមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ។
មន្ត្រីដដែលបានបន្តថា ជនរងគ្រោះស្លាប់ភ្លាមនិងរងរបួសធ្ងន់នោះទាំង២នាក់ប៉ះទង្គិចខ្លាំងផ្នែកក្បាល។បច្ចុប្បន្នអ្នករងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងព្រះសីហនុ។ចំណែកសាកសពត្រូវប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *