ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបើកដាច់កង់ក្រោយ ជ្រុលបុកស្ត្រីម្នាក់ឈរជិតផ្លូវបណ្ដាលឱ្យស្លាប់

រតនៈគិរី៖រថយន្តធំកំពុងបើកលើផ្លូវក៏បានដាច់កង់ក្រោយរបូតជ្រុលទៅបុកស្រ្តីម្នាក់កំពុងឈរក្បែរចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់មួយរំពេចយ៉ាងអណោចអធ័ម។
លោកវរសេនីយ៍ទោផាង ប៉ែត អធិការនគរបាលស្រុកកូនមុំបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានដល់នេះកើតឡើងនៅលើផ្លូវជាតិលេខ៧៨Aស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរីកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា។
ស្ត្រីដែលស្លាប់ឈ្មោះ ម៉ី ភា អាយុ៣២ឆ្នាំនៅភូមិ១ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ រថយន្តបង្កម៉ាក SCANIA ប្រភេទវេអងដឹកជញ្ជូន នៅលើក្បាលរថយន្តឈ្មោះឡានតាហ៊ផ្លាកលេខខាងមុខរតនគិរី 3A-8866 ។ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តនៅទីនោះ ។កម្លាំងសណ្តាប់ធ្នាប់បានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *