កណ្តាល៖នគរបាលស្រុកកៀនស្វាយកាលពីយប់ថ្ងៃទី២៨ ខែកញ្ញាបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងគ្រឿងជាមួយវត្ថុតាងម៉ាទឹកកចំនួន២៩កញ្ចប់ហើយត្រៀមបញ្ជូនទៅតុលាការ។
លោករវសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលចាប់បាននៅក្នុងផ្ទះរបស់គេក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ ហេង សំអន ហៅក្រូច អាយុ២៤ឆ្នាំអ្នកបើកបររថយន្តនិងជួញដូរគ្រឿងញៀន។
វត្ថុតាងលាក់ទុកក្នុងថតទូរដាក់សម្លៀកបំពាក់ចំនួន២៩កញ្ចប់។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងទាំង២៩កញ្ចប់នោះ និងជញ្ជីងថ្លឹងគ្រឿងញៀន១ ព្រមទាំងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕