ព័ត៌មានសន្តិសុខសង្គម

ចោរ២នាក់ជិះម៉ូតូឆក់កាបូបមានទូរសព្ទនិងលុយ ពីស្ត្រីម្នាក់ដោយសុវត្ថិភាព

ភ្នំពេញ៖ជនសង្ស័យ២នាក់បានជិះម៉ូតូឆក់កាបូបមានទូរសព្ទម៉ាក IPhone12Promax និងលុយ ចំនួន៤០ម៉ឺនរៀលបានសម្រេចពីស្ត្រីម្នាក់ហើយគេចខ្លួនដោយសុវត្ថិភាព។ករណីនេះបានកើតឡើងនៅតាមផ្លូវ២១៧ ក្នុងខណ្ឌមានជ័យកាលពីម៉ោងជាង២រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែកញ្ញា។
កម្លាំងនគរបាលគោលដៅបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូម៉ាក ប៊ីតម្នាក់ឯងចេញពីធ្វើការត្រឡប់ទៅបន្ទប់ជួលនៅចាក់អង្រែក្រោមវិញ។ពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយហើយក៏ឆក់កាបូបបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីចោរឆក់យកសម្ភារស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងរំខានដល់សមត្ថកិច្ចឡើយ ហើយក៏ជិះម៉ូតូចេញទៅលំនៅស្ថានរបស់ខ្លួន។ចំពោះករណី ខាងលើនេះគេមិនទាន់ដឹងថា តើសមត្ថកិច្ចក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឫសង្កាត់ស្ទឹងមានជ័យទី២ជាអាជ្ញាធរទទួលខុសត្រូវក្នុងហេតុការណ៍កើតឡើងនោះយ៉ាងណានៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *