ព្រះវិហារ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញាឆ្នាំ២០២២កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានចេញសារព្រមានមិនឱ្យមានវប្បធម៌អន្តរាគម៍ក្នុងរឿងតែងតាំងមន្ត្រី។
លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នាពេលកន្លងមក។ អភិបាលខេត្តក៏បានជម្រុញបន្ថែមឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តន៍ការងាររបស់ខ្លួនជាបន្តទៀត។ ជាពិសេសត្រូវរួមគ្នារខិតខំ ដោះស្រាយការងារដែលនៅសេសសល់ បន្តចុះផ្សព្វផ្សាយការការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ទី៤និងទី៥ ជូនដល់ពលរដ្ឋឱ្យបានឆាប់រហ័ស។
កិច្ចប្រជុំប្រចាំខែកញ្ញារបស់រដ្ឋបាលខេត្តនាឱកាសនោះ គឺពិភាក្សាទៅលើផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងព្រមទាំងការងារបង្កបង្កើនផល ស្រូវវស្សានិងដំណាំផ្សេងៗ ក្នុងឆ្នាំ២០២២។ ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងការងារ អភិរក្សធនធានធម្មជាតិ ការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច ដីសម្បទានធនធានរ៉ែ។
ជាមួយនោះការស្នើសុំ ដីសម្បទានសង្គមកិច្ចរបស់កម្លាំងយោធា និងការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីជាលក្ខណប្រព័ន្ធ ព្រមទាំងការដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
អំពីការរៀបចំផ្លង់គោលអភិវឌ្ឍន៍ក្រុង និង របាយការណ៍អំពីការរៀបចំភូមិធម្មជាតិ សម្តេចតេជោហ៊ុនសែន នៅស្រុកជាំក្សាន្ត។ អំពីការរៀបចំផ្ទះអតីតយុទ្ធជន ការត្រៀមប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ និងបញ្ញាផ្សេងៗ ជាច្រើនទៀត៕