ព័ត៌មានជាតិ

ទំនិញខូចគុណភាពជាង៣តោន ផ្នែកជំនាញដុតកម្ទេចចោល

ស្វាយរៀង៖ទំនិញខូចគុណភាពប្រមាណជាង៣តោនត្រូវមន្ត្រីក.ប.ប.ដុតកម្ទេចចោលនិងរកឃើញទីតាំងផលិតនិងចែកចាយអំបិលសង្ស័យផលិតអត់គុណភាព។
មន្ត្រីជំនាញអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់,ប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ“ក.ប.ប.” បានឱ្យដឹងនៅថ្ងៃទី៧ ខែមករាថា ផ្នែកជំនាញក.ប.ប. បានចុះពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានាដិយបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាង៣តោន។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២មន្ត្រីក.ប.ប.ប្រចាំខេត្តស្វាយរៀងបានដុតកម្ទេចទំនិញខូចគុណភាពចំនួន៣.២៤៣គីឡូក្រាម។ជាមួយនោះក៏បានស្រាវជ្រាវរកឃើញទីតាំងផលិត និងចែកចាយអំបិលមួយកន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺដែលសង្ស័យថា ផលិតអំបិលមិនតាមស្តង់ដា។
បន្ទាប់ពីបានវិភាគគុណភាពរួចមកមន្ត្រីជំនាញបានបញ្ជាក់ថា អំបិលទាំងនោះមានផ្ទុកនូវជាតិអីយ៉ូដទាបជាងស្ដង់ដាដែលបានកំណត់។បន្ទាប់មកមន្ត្រីក.ប.ប.បានពិន័យអន្តរកាលដល់ម្ចាស់ទីតាំងផលិតនោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *