ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបើកការស្រាវជ្រាវ ករណីពុលស្រាបង្កឲ្យមានមនុស្សស្លាប់០៨នាក់ នៅស្រុកល្វាឯម

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាលបានបើកការស្រាវជ្រាវករណីពុលស្រាបង្កឱ្យមានអ្នកស្លាប់៨នាក់និងពិនិត្យទីតាំងបិទស្រាមួយក្នុងភូមិតាស្គរឃុំសារិកាកែវស្រុកល្វាឯមខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា៖ ដើម្បីរកឱ្យឃើញពីមូលហេតុស្លាប់របស់ជនរងគ្រោះទាំង៨នាក់ ទើបកម្លាំងចុះមកស្រាវជ្រាវ និងបញ្ជូនស្រាទៅធ្វើវិភាគនៅឯមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ពីមូលហេតុពិតនៃការស្លាប់របស់ជនរងគ្រោះទាំង៨នាក់ថាតើពួកគេស្លាប់ដោយសារពុលស្រា ឬដោយសារបញ្ហាជំងឺអ្វីផ្សេង?
បុរសដែលស្លាប់ឈ្មោះម៉េន ម៉នអាយុ៥១ឆ្នាំ,ឈ្មោះម៉ាងបឹងអាយុ៥៦ឆ្នាំ,ឈ្មោះ ម៉ន វាសនា អាយុ៥៣ ឆ្នាំ,ឈ្មោះសុខ ស៊ឺមអាយុ៥៧ ឆ្នាំ,ឈ្មោះហេង គ័ង អាយុ២៩ ឆ្នាំ,ឈ្មោះសុខ ស៊ូ អាយុ៥៣ឆ្នាំ,ឈ្មោះសុខ ចំរើនអាយុ៤៧ឆ្នាំ និងឈ្មោះហុង ផាន់ណាអាយុ៣៥ ។ ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះ មាំង សារុនអាយុ៤២ឆ្នាំ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រែកព្នៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *