(ពោធិ៍សាត់) រសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញជា
គណ:អធិបតី កម្មវិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនស្រុកវាលវែង និងស្រុកភ្នំក្រវាញចំនួន ៩៦៥នាក់ នៅបរិវេណសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តែងតែចងចាំមិនភ្លេច នូវគុណបំណាច់របស់បងប្អូនជាវីរបុរស វីរនារី ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។
ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបាទនឹងប្តេជ្ញាចិត្តជួយសម្របសម្រួលនូវបញ្ហាទុកលំបាកផ្សេងៗ ទាំងសុខភាពនិងជីវភាពរស់នៅជាក់ស្តែង ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបានការរស់នៅល្អប្រសើរ៕