Uncategorized

បុរសចំណាស់ម្នាក់ ក្រោយមានរថយន្ត២គ្រឿង យកមកទំលាក់ចោល បានស្លាប់

 

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសចំណាស់ម្នាក់ដេកស្លាប់ហើយពួកគាត់បានបញ្ជាក់ថា៖មានរថយន្ត២គ្រឿងដឹកយកគាត់មកទម្លាក់ចោលនៅទីនេះ។ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅត្រង់ផ្លូវរទេះភ្លើងក្បែររបងវត្តនាគវ័ន្តក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីម៉ោងជាង៨យប់ថ្ងៃទី១០ខែមករាឆ្នាំ២០២១។
ពលរដ្ឋបានបញ្ជាក់ថា៖មុនពេលបុរសចំណាស់នេះស្លាប់ពួកគាត់បានឃើញរថយន្ត២គ្រឿងដឹកយកគាត់មកទម្លាក់ចោលនៅក្បែរបងជិតផ្លូវរថភ្លើងនេះ។រួចពួកគាត់ឃើញសភាពបុរសចំណាស់នេះមានជំងឺប្រចាំកាយបាននាំគ្នាយកគាត់មកសម្រាកនៅចិញ្ចើមផ្លូវហើយបានទិញនិងផ្តល់អាហាសម្ភារមួយចំនួនឱ្យទៅគាត់។តែដោយសារសភាពគាត់ពិសាអ្វីក៏លែងកើតទើបគាត់បានផុតដង្ហើមស្លាប់នៅនិងកន្លែងនេះតែម្តង។
ក្រោយពេលសមត្តកិច្ចចុះមកដល់កន្លែងកើតហេតុ បានរាយការណ៍ទៅថ្នាក់លើឱ្យយករថយន្តសា ម៉ុយមកដឹកសពទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *