Uncategorized

សម្ដេចធិបតី លើកឡើងថា÷ ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ ជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា៖ ជ័យ លាភីថ្ងៃនេះ គឺជាធនធានមនុស្ស និងជាមូលធនមនុស្ស បន្ថែមសម្រាប់កម្ពុជា ដែលមានសមត្ថភាព គុណភាព ចំណេះដឹង និងចំណេះធ្វើ តាមរយៈការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលបានដោយជោគជ័យ។សម្ដេច ធិបតីបានលើកឡើងទៀតថា ធនធានមនុស្សដែលប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់ ដំណើរការនៃការអភិវឌ្ឍ ព្រោះថាគ្រប់អ្វីៗទាំងអស់នឹងមិន អាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធ ភាព និងផលិតភាពបានឡើយ ប្រសិនបើយើងមិនមានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ទាំងជំនាញរឹង និងទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ការលើកឡើង របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះ បណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ បន្ថែមលើនេះ ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ ការកសាង សង្គមជាតិកម្ពុជាឱ្យទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះការដឹកនាំ កសាង ខឿន សេដ្ឋកិច្ចក៏ឈរលើគោលការណ៍ផែនការសេដ្ឋកិច្ចទីផ្សារ ដោយប្រើប្រាស់ និងគ្រប់គ្រងយន្តការ សេដ្ឋកិច្ច ទីផ្សារ សម្រាប់បម្រើផលប្រយោជន៍ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូល អាច ក្តាប់ជាប់ និងធ្វើជាម្ចាស់ពេញលេញលើជោគវាសនារបស់ខ្។ព្រមទាំងធានាឱ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់ ជាន់ថ្នាក់អាចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ជាមួយនឹងការចែករំលែកផលផ្លែផ្កា នៃការ អភិវឌ្ឍប្រកបដោយសមធម៌។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលសម្រេច បានដោយសាលាភូមិន្ទរដ្ឋបាលក្នុងរយៈពេលកន្លងមកនេះ ដោយក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមសម្តេច ផ្ទាល់ សម្តេចសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដែលធ្វើឱ្យសម្រេចបាននូវលទ្ធផល ការងារ និងសមិទ្ធផលការងារជាច្រើនរបស់សាលាភូមិន្ទរដ្ឋបាលដែលរួមមាន ការជ្រើសរើស និងបណ្តុះ បណ្តាល សិស្សជាមន្ត្រី ការរៀបចំវគ្គវិក្រឹតការមន្ត្រីរាជការ ការចែករំលែកចំណេះដឹង បទពិសោធន៍អំពីនវានុវត្តន៍ និងឧត្តមានុវត្តន៍នៅក្នុងរដ្ឋបាលសាធារណៈជាដើម ជាពិសេសអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ដោយការអនុវត្តនូវសកម្មភាពសង្គម និងការអភិវឌ្ឍ សហគមន៍ជាច្រើនទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា ពិតប្រាកដណាស់សមិទ្ធផលទាំងនេះគឺបានកើត ចេញពិការខិតខំប្រឹង ប្រែងជាប្រចាំ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបេសកកម្ម និងវិជ្ជាជីវៈ របស់ថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ គ្រូឧទ្ទេសសិស្ស មន្ត្រីកម្មសិក្សាការី និងអ្នកជាប់ពាក់ព័ន្ធទាំងអស់។ជាមួយនឹងការអបអរសាទរចំពោះជ័យលាភីឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីសូមលើកទឹក ចិត្តដល់កម្ម សិក្សាការីឆ្នាំ២០២៤ ឱ្យបន្តប្រឹងប្រែងដោយប្រើប្រាស់ឱកាសដែលខ្លួនទទួលបានឱ្យអស់ ពីលទ្ធភាព ដើម្បីការ អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះថាជាការពិតមូលដ្ឋាននៃចំណេះដឹងរឹងមាំ នឹង នាំមកនូវសមិទ្ធកម្មការងារកាន់តែប្រសើរ និងភាពជោគជ័យនៃការងារ។ក្នុងឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យសិស្ស និងមន្ត្រី កម្មសិក្សាការីរបស់ សាលា ភូមិន្ទ រដ្ឋបាលប្រើប្រាស់ចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ដែលជាការប្រែក្លាយចំណេះដឹងដែល ទទួល បាន ពីការ បណ្តុះបណ្តាលជាក់ស្តែងក្នុងការរួមចំណែកជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេច បាន សមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *