Uncategorized

បញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការករណីគ្រឿងញៀននិងឆក់

 

ភ្នំពេញ​៖ ​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខបានប​ញ្ជូនជនសង្ស័យចំនួន១៥​នាក់​ករណីឆក់និងប្រើប្រាស់​គ្រឿងញៀនទៅកាន់តុលាការកាលពី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ តា​មនីតិ​វិធី​ច្បាប់ ។ជនសង្ស័យទាំងនោះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់តែក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។​
​មន្ត្រី​នគរបាល ខណ្ឌ​សែន​សុខ បានឱ្យដឹងថាៈ ជនសង្ស័យដែលត្រូវបានបញ្ជូនទៅតុលាការនៅ​ព្រឹក​នេះមាន​ជនសង្ស័យឆក់​ចំនួន៦​នាក់និងជនសង្ស័យរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ចំនួន ៩​នាក់សរុប​ទាំងអស់១៥នាក់ ។​
​គួរ​បញ្ចា​ក់ថាៈ ក្នុងចំណោម ជនសង្ស័យ ទាំងនោះ ជនសង្ស័យ ឆក់ ៦​នាក់ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ ស្រាវជ្រាវ ហើយ ឈានទៅ​ឃាត់ខ្លួន​បាន កាលពី​រសៀល ថ្ងៃទី​២៧ ខែសីហា បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ ពី​ស្ត្រី​ម្នាក់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី បាន​ប្រាក់ ចំនួន ១ ពាន់​ដុល្លារ នាំគ្នា​ទៅ​ផឹកស៊ី នៅ​ភ្នំ​ប្រ​សិ​ដ្ឋ ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។ នៅពេល​កំពុងតែ​ផឹកស៊ីដេក​យោលអង្រឹង សប្បាយ សមត្ថកិច្ច ចុះទៅ​ឃាត់ខ្លួន​តែម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *