បាត់ដំបង៖ម្តាយរវល់បោកខោអាវភ្លេចមើលកូនលេងខាងក្រោយខ្នងបណ្តាលឱ្យក្មេងស្រីតូចរអិលជើងធ្លាក់ទឹកស្រះស្លាប់។ករណីនេះបានកើតឡើងនៅក្រុមទី៧ក្នុងភូមិហៃសានឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២០។
ប្រភពបានឱ្យដឹងថាៈក្មេងរងគ្រោះឈ្មោះដេតវណ្ណដាអាយុ២ឆ្នាំខណៈម្តាយកំពុងបោកខោអាវនាងបានដើរលេងក្បែរៗម្តាយ។ពេលម្តាយភ្លេចខ្លួនមួយសន្ទុះក្មេងរងគ្រោះបានរអិលជើងធ្លាក់ចូលស្រះទឹកតែម្តង។ស្ត្រីឈ្មោះបេងស្រីចាន់អាយុ៣៩ឆ្នាំត្រូវជាម្តាយកុមារីរងគ្រោះបានបញ្ជាក់ថា៖នៅវេលាកើតហេតុខ្លួនបានអង្គុយបោកខោអាវនៅចំហៀងផ្ទះជិតមាត់ស្រះហើយទុកឱ្យកូនដើរលេងជិតៗនោះ។
ស្ត្រីជាម្តាយបានបន្តថាៈបានមួយសន្ទុះក៏បាត់កូនហើយបានដើររកប្រទះឃើញកូនស្រីកំពុងត្រដរខ្យល់នៅក្នុងទឹកក៏បង្កការភ្ញាក់ផ្អើលនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។តែទោះជាបែបនេះក្តីក៏មិនអាចជួយសង្គ្រោះបានឡើយនាងបានស្លាប់បាត់ទៅហើយ៕សហការី