ព្រះវិហារ៖កាលពីរសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០លោកយុងគឹមហ៊ាននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបាននាំយកអំណោយមនុស្សធម៌ជាប្រចាំខែទៅផ្តល់ជូនលោកយាយរស់សុផាតអាយុ៨៦ឆ្នាំជាចាស់ជរាគ្មានទីពឹង។មានជីវភាពខ្វះខាតនិងមានកូនប្រុសម្នាក់កំពុងមានជំងឺប្រចាំកាយនៅភូមិភារកិច្ចសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរលោកនាយកសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចពិសេសចាស់ជរាគ្មានទីពឹង។គឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិងបានផ្តាំផ្ញើឱ្យមានអានាម័យក្នុងការហូបស្អាតជាប្រចាំទឹកត្រូវដាំអោយពុះមុនហូប និងចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ ដោយការលាងសំអាតដៃជាមួយសាប៊ូ ជាប់ជាប្រចាំ ។
សម្ភារផ្តល់ជូនរួមមាន៖អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ប៊ីចេក ១កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្កស ១គីឡូ និងថវិកាមួយចំនួន៕