Uncategorized

គ្រោះធម្មជាតិដោយមានខ្យល់ព្យុះ បក់បោកលើភូមិបង្កឲ្យផ្ទះពលរដ្ឋ ៩ ខ្នងរងការខូចខាត

មណ្ឌលគិរី៖ខ្យល់ព្យុះឬហៅខ្យល់កន្ត្រាក់បានបោកបក់ចំភូមិអ្នកស្រុកបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតដោយរបើកដំបូលនៅឃុំស្រែសង្គម ក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖មុនកើតហេតុមានភ្លៀងធ្លាក់ហើយក៏មានខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យរបើកតំបូលផ្ទះប្រក់សង្គសីនិងក្បឿងចំនួន៩ខ្នងផ្ទះស្មើ៩ គ្រួសារនិងដាច់ខ្សែភ្លើង នៅឃុំស្រែសង្គមស្រុកកោះញែក។ជាមួយនោះផ្ទះរងគ្រោះ៖ផ្ទះឈ្មោះ ចាន់សំណាងអាយុ៣៦ ឆ្នាំស្ថិតភូមិស្រែហ៊ុយឃុំស្រែហ៊ុយរបើកដំបូលផ្ទះចំនួន៥ល្វែងទំហំ២៥គុណ១២មខូចស័ង្គសីចំនួន៤០សន្លឹក។ផ្ទះឈ្មោះ សុតយុទ្ធអាយុ៤៩ឆ្នាំរបើកក្បឿងអស់៥០សន្លឹកផ្ទះទំហំ៧គុណ៩ម។
ផ្ទះឈ្មោះ ផឹកវ៉ាន់អាយុ៣៦ឆ្នាំរបើកក្បឿងអស់៥០សន្លឹកស្ថិតភូមិស្រែហ៊ុយឃុំស្រែហ៊ុយស្រុកកោះញែកផ្ទះទំហំ៧គុណ៩ម។ផ្ទះឈ្មោះឈឹមរិទ្ធអាយុ៦១ឆ្នាំផ្ទះទំហំ៩គុណ១២មរបើកស័ង្គសី,ផ្ទះឈ្មោះផល សុភេនអាយុ៣០ឆ្នាំផ្ទះទំហំ៦គុណ៧ម របើកស័ង្គសី,ផ្ទះឈ្មោះឃុនហេនអាយុ៧២ ផ្ទះស័ង្កសី៦គុណ៧មរបើកស័ង្កសី,ផ្ទះឈ្មោះចូញវ៉ាន់អាយុ៤៧ខ្មែរផ្ទះទំហំ៦គុណ៧មរបើកសង្កសី,ផ្ទះឈ្មោះអុលសុភៀនអាយុ៤១ខ្មែរផ្ទះទំហំ៥គុណ៦របើកស័ង្កសីនិងផ្ទះឈ្មោះរិនសាវនភេទស្រីអាយុ៧០ឆ្នាំផ្ទះទំហំ៤គុណ៦មរបើកដំបូលស័ង្កសី។

ជនរងគ្រោះទាំង៩គ្រួសារស្ថិតក្នុងឃុំស្រែសង្គមស្រុកកោះញែកខេត្តមមណ្ឌលគិរី។ទោះជាយ៉ាងណាគ្រោះធម្មជាតិដែលកើតឡើងពីខ្យល់កន្ត្រាក់នេះ ពុំបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *