បន្ទាយមានជ័យ៖ចម្ការមីនស្ថិតក្នុងភូមិប្រាសាទ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបើកទ្វារស្វាគមន៍ គណ:ប្រតិភូភ្នាក់ងារផ្តល់ជំនួយរួមមាន ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលី ឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងត្បូង និង ដៃគូរអភិវឌ្ឈន៍ផ្សេងៗចុះសិក្សាស្វែងយល់ កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២០ ។
ប្រធានភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូង ប្រធានអង្គការUNDP ប្រចាំនៅកម្ពុជា ក៏ ជាសមាជិកនៃគណប្រតិភូនេះផងដែរ ។ ដំណើរទស្សនកិច្ចនេះគឺបានដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងថា កម្លាំងស៊ីម៉ាក់ចំនួនជិត២០០នាក់ គឺបាន កំពុងតែបំពេញប្រតិបតិ្តការក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។លោកបានបន្តថាកងកម្លាំងទាំងអស់កំពុងតែដែលបានខិតខំបំពេញភារកិច្ចដ៏មានអត្ថន័យសម្រាប់ជាតិនិងប្រជាជននេះ។ទន្ទឹងនឹងនេះក៏សូមអរគុណដល់ភ្នាក់ងារផ្តល់ជំនួយនិងថ្នាក់ដឹកនាំអាជ្ញាធរមីនដែលមកបំពេញទស្សនកិច្ចនេះ បើទោះបីជាក្នុងសម័យកូវីដ១៩កំពុងតែគំរាមកំហែងក៏ដោយ។
លោកបានបន្តថាកូវីត១៩អាចកាត់ផ្តាច់ដោយចំងាយសុវត្ថិភាព។ប៉ុន្តែមិនអាចកាត់ផ្តាច់ចម្ងាយមិត្តភាពនិងសហប្រតិបតិ្តការបានឡើយកូវីដ១៩មិនបានបញ្ឈប់ភារកិច្ចដែលត្រូវប្រតិបតិ្តការប្រចាំថ្ងៃរបស់អង្គភាពស៊ីម៉ាក់បានឡើយ៕