ព្រះវិហារ៖នៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់វត្ថុបុរាណរូបសំណាក់ព្រះគោជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តព្រះវិហារដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិ ។
ក្នុងពិធីប្រគល់វត្ថុបុរាណដោយមានការចូលរួមពីអភិបាលរងខេត្តស្នងការនគរបាលខេត្តលោកអភិបាលស្រុកជាំក្សាន្តនិងប្រជាពលរដ្ឋដែលរកឃើញរូបសំណាកព្រះគោនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
សូមបញ្ជាក់ថារូបសំណាក់ព្រះគោដែលជាវត្ថុបុរាណត្រូវបានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញមានឈ្មោះលាក់ជាតិភេទប្រុសអាយុ៣២ឆ្នាំសព្វថ្ងៃរស់នៅភូមិកោងយ៉ោងឃុំយាងបានប្រគល់រូបសំណាក់ព្រះគោបានប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តកាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០៕