Uncategorized

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

 

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ប្រដាប់​ដោយ​អាវុធ​នៅ​ចំណុច​ផ្លូវ​ចូល​រោងចក្រ យ៉ូ​វ​ស៊ី​ង ក្រុម​១៧ ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​១.​ឈ្មោះ​សយ​សុឃឿន​(​ជា​មេ​បក្ខពួក​ក្រុម​នេះ​)​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​២.​ឈ្មោះ​ពេញ​បូរ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​៣.​ឈ្មោះ សឿន​ធារ៉ា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។
​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​(​ធំ​១​កញ្ចប់​មធ្យម​០៨​កញ្ចប់​តូច​៦​កញ្ចប់​)​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​កាំភ្លើង​ខ្លីម៉ាក​K54​ចំនួន​១​ដើម​គ្រាប់កាំភ្លើង​ចំនួន​៧​គ្រាប់​និង​សម្ភារ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *