ស្វាយរៀង៖លោក ហែម ពិសិដ្ឋ អភអភិបាលរង ខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក លឹម សុភាព ជាអភិបាលរង ស្រុករមាសហែក និងដោយមានការចូលរួម ពីលោកនាយកការិយាល័យ ធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
លោក ហែម ពិសិដ្ឋ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងស្រុក ដែលកន្លងមក បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលស្រុក។មន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវ លទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
ក្រោយពីបានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗរួចមក លោកអភិបាលរងខេត្ត ក៏បានបានបញ្ជាក់ថា៖ មន្ត្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់ មុខតំណែង នាពេលនេះ ត្រូវបន្តបេសកកម្ម ចូលរួមសហការ ជាពិសេសត្រូវខិតខំពង្រឹង ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រមដឹកនាំ ស្របតាមការបែងចែក ភារកិច្ចទទួលខុសត្រូវ ឱ្យបានល្អ ៕