Uncategorized

ក្រឡាប់រថយន្តនៅកោះកុងបណ្ដាលឲ្យពីនាក់ស្លាប់រងរបួសធ្ងន់៣នាក់

 

​កោះកុង​៖​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​នៅ​ខេត្តកោះកុង​បណ្តាលឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​។​
​មន្ត្រីនគរបាល​ខេត្តកោះកុង​បានឱ្យដឹងថាៈ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០​លើ​វិថី​សាយ​ភូ​ថង​ដែល​ស្ថិតនៅ​ភូមិ​ជី​ត្រេះ​ឃុំ​អណ្ដូងទឹក​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។​មន្ត្រី​ដដែល​បាន​បន្តថា​ករណី​ខាងលើនេះ​បាន​បណ្ដាលឱ្យ​មនុស្ស​ស្រី​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​។​

​ចំណែកឯ​រថយន្ត​រង​គ្រោះ មាន​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9754 ។​
​ប្រភព​បានបញ្ជាក់​ទៀតថា មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​នេះ​គឺ​បណ្តាលមកពី​បើកបរ​ក្នុងស្ថានភាព​ល្បឿន​លឿន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *