Uncategorized

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀននិងវត្ថុតាង

 

ភ្នំពេញ​៖​​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​បាន​ល្បាត​ក្នុង​មូលដ្ឋាន​លើផ្លូវ​ជាតិ​លេខ​០២​មុខ​រោងចក្រ​អគ្គិសនី​ទី​២​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពីបទ​ជួញដូរ​សារធាតុ​ញៀននិង​ដកហូត​២៦​កញ្ចប់កាលពីទៀបភ្លឺ​ថ្ងៃទី​១​ខែ​កក​ក្កដា​ឆ្នាំ​២០២០។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទី​១​ឈ្មោះ​សាន​ម៉ា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​នៅផ្ទះ​លេខ​៨៩A ផ្លូវលំ ភូមិ​ទួល​រកា​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​។​ទី​២​ឈ្មោះ​សំអែល​រិ​យ៉ា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅផ្ទះ​ជួល​ផ្លូវលំ​ភូមិ​ទួល​រកា​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ ។​

​បច្ចុប្បន្ននេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​ដ្នា​នន​គ​បាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *