Uncategorized

រថយន្តបែនដឹកខ្សាច់បើកបុករះចូលផ្ទះពលរដ្ឋខ្ទេចសំយ៉ាប៣ល្វែង

 

​ភ្នំពេញ​៖​​រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​មួយគ្រឿង​សង្ស័យ​អ្នកបើកបរ​ងោក​ទើប​បើក​រេ​ចង្កូត​ឡើង​ចិញ្ចើម​បុក​រះ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ បាក់​ខ្ទេច​សំ​យ៉ាប​អស់​៣​ល្វែង ខ្ទេច​សម្ភារ​ម៉ូតូ​២​គ្រឿង​។បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ភូមិ​សំរោង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​រថយន្ត​បង្ក ម៉ាក​នីសា​ន់ បែន​កង់​៦ ពណ៌​ខៀវ ឆ្នូត ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1925 ដឹក​ខ្សាច់ បើកបរ​ដោយ​យុវជន​ម្នាក់ ពាក់​ក្រវិល​ពេញ​ត្រចៀក ។​

​យុវជន​បើកបរ​រថយន្ត​វិញ​បានឱ្យដឹងថា​មុន​កើតហេតុ​គាត់​បើក​គេច​ពី​ម៉ូតូ​ទើប​ជ្រុល​ចង្កូត​បែបនេះ​។​យុវជន​រូបនេះ​ឡើងទៅ​ស​ង្ងំ​ដេក​ក្នុង​កាប៊ីន​រថយន្ត​បាត់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជំនាញ​ចុះទៅពិនិត្យ​ផល​ទទួលរង​ប៉ះពាល់​ឃាត់​ជន​បើកបរ​រថយន្ត​បង្ក​។​ករណី​ខាងលើ​មិន​បង្ក​ឲ្យ​ពលរដ្ឋ​រងរបួស​ឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *