Uncategorized

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកខឿនសួនច្បារស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

 

​ភ្នំពេញ​៖​បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​ចែកផ្លូវ​រួច​ផ្លោង​ទៅបុក​បង្គោល​ភ្លើង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ភូមិ​បឹងរាំង​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​គង់​ពង់​សុវណ្ណ​រាជ​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​ស្នាក់នៅ​ម្តុំ​បុរី​ប៉េង​ហួត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​(​ស្លាប់​)​។​ម្នាក់ទៀត​មិនទាន់​ស្គាល់​អ្ត​សញ្ញាណ​នោះទេ ជា​អ្នក​ឌុប​បាន​រងរបួស​ធ្ងន់​។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖​មុន​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​លើ​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឡើងលើ​សួន​រួច​ផ្លោង​ទៅបុក​បង្គោល​ភ្លើង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​និង​អ្នកបើក​រងរបួស​ធ្ងន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *