Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

 

​កណ្តាល​៖​​ម៉ូតូ​និង​រថយន្ត​ចំនួន​២​គ្រឿងបុកគ្នា​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​​នៅ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​១៩​និង​២០​ស្ថិតក្នុង​ភូមិ​គគីរ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២១​។​
មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​​​អ្នកបើកបរ​ម៉ូតូឈ្មោះ ហ៊ឹម ណារ៉ាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​នៅ​ភូមិ រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​រង​របួសធ្ងន់​។​រថយន្ត​ម៉ាក Nisan Frontier ពណ៌​ស ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 2A.1727 ទិសដៅ​ភ្នំពេញ​អ្នក​លឿង អ្នកបើកបរ​ឈ្មោះ ថៃ សុខ​ណាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​បន្ទាយ ឃុំ បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​រថយន្ត​មួយគ្រឿង​ទៀត និង​ម៉ាក់ Mazda ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BF.2884 ទិសដៅ​អ្នក​លឿង​ភ្នំពេញ អ្នក​បើ​របរ​ឈ្មោះ នុត ភា​រុណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ថ្មី ខណ្ឌមានជ័យ ក្រុងភ្នំពេញ​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *