កណ្ដាល៖ប្រភពបានឱ្យដឹងថា៖ម៉ូតូ១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 1CS-3468បើកបរដោយឈ្មោះ ស៊ុន ប៊ុនធីភេទប្រុសអាយុ៤២ឆ្នាំនៅសង្កាត់គោកឃ្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញបុកជាមួយរថយន្តធុនធំមិនស្គាល់អត្តសញ្ញាណបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១៧និង១៨ក្នុងភូមិធំឃុំគគភូមធំស្រុកកៀនស្វាយខេត្តកណ្តាលកាលពីយប់ថ្ងៃទី៣ខែមករាឆ្នាំ២០២១។ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើករំលោភចូលមកលើចំណែកផ្លូវនៃយានយន្តបើកទិសដៅផ្ទុយគ្នា៕សហការី