Uncategorized

ថ្នាក់ដឹកនាំក្រសួងជួបជាមួយមន្ត្រីមុខងារសាធារណៈខេត្តចំនួន២

 

ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​បានរៀបចំ​ពិធី​ជួប​សំណេះសំណាល​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មុខងារសាធារណៈ​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​មុខងារសាធារណៈ​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ពិធី​ក្រោម​អធិបតីភាព​លោក​ព្រំ​សុខា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​និង​មានការ​ចូលរួម​ពី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ប៉ែន​កុស​ល្យ​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​,​ប្រធាន​មន្ទីរ​និង​មន្ត្រី​នៃ​មុខងារសាធារណៈ​ទាំង​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាច្រើនរូប​ដែល​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះវិហារ​។​

​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​នៃ​ខេត្ត​ទាំងពីរ​បាន​របាយការណ៍​រួចមក​លោក​រដ្ឋមន្ត្រី​មុខងារសាធារណៈ​បាន​ថ្លែង​កោត​ស​សើរ​ពី​ការរីកចម្រើន​របស់​ខេត្តព្រះវិហារ​ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖​មន្ទីរ​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រីរ​បស់​ខ្លួន ដើម្បី​បំពេញ​នូវ​តម្រូវការ ការងារ​បច្ចុប្បន្ន​ឱ្យមាន​ភាពល្អប្រសើរ​បន្ថែ​ម​ទៀត​ស្របតាម​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុងដំណើរការ​។

​ជាពិសេស​កំណែទម្រង់​វិ​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការដែល​កាន់​ស៊ីជម្រៅ ការផ្ទេរ និង​ប្រគល់​មុខងារ ធនធាន​ឱ្យ​ថ្នាក់ក្រោម​ជាតិ​តួយ៉ាង​ថ្នាក់ក្រុង​ស្រុក​។​លោក​រដ្ឋមន្ត្រី​បន្តថា​៖​កំណែទម្រង់​មុខងារសាធារណៈ​ពិតជា​ការងារ​ចាំបាច់​និង​ទំនាក់ទំនង​យ៉ាង​ជិតស្និត​លើ​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​បង្ការ​និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​ឱ្យបាន​អស់​ក្នុង​កម្ពុជា​រក្សា​នូវ​សន្តិភាព​ស្ថេរភាព និង​ការអភិវឌ្ឍ​ជាតិ​ជា​និ​រ​ន្ត៍​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *