ប៉ៃលិន៖មន្ត្រីជំនាញខេត្តប៉ៃលិនបំពាក់ម៉ាស៊ីនស្កែនកំដៅស្វ័យប្រវត្តិលើកដំបូងដើម្បីរកមេរោគកូវីដ-១៩នៅមាត់ច្រកទ្វាអន្តរជាតិព្រំ។ក្នុងការចុះពិនិត្យមើលដំណើរការដាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិមាត់ចក្រទ្វាអន្តរជាតិព្រំប៉ៃលិននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
លោកស្លេះយូប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា៖ការបំពាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវីដ-១៩នេះដើម្បីស្គែនលើពលរដ្ឋក៏ដូចជាភ្ញៀវចេញចូលទាំងអស់។ប្រសិនបើរកឃើញករណីសង្ស័យដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅនោះមន្ត្រីជំនាញនឹងឱ្យចូលបន្ទប់សុវត្ថិភាព។
ដើម្បីពិនិត្យនិងវាស់កម្តៅជំហានបន្ទាប់ក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺកូវីដ១៩និងត្រូវរៀបចំដាក់ឱ្យនៅដាច់ដោយឡែកដែលមានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ត្រូវយកសំណាកអ្នកជំងឺសង្ស័យបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័ររងចាំលទ្ធផលច្បាស់លាស់។
លោក ផាន់ចាន់ធុលអភិបាលខេត្តបានបញ្ជាក់ថា៖ម៉ាស៊ីនស្គែនកម្តៅស្វ័យប្រវត្តិរកមេរោគកូវីដ-១៩ នេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលជាងមុនសម្រួលដល់ការវាស់កម្តៅអ្នកដំណើរនិងភ្ញៀវទេសចរណ៍ចេញចូលទៅមកតាមចក្រទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន។ក្នុងនោះបានជំរុញដល់មន្ត្រីជំនាញចត្តាឡីស័កដែលប្រចាំការនៅមាត់ច្រកទ្វារអន្តរជាតិត្រូវខិតខំតាមដានដោយការយកចិត្តទុកដាក់ខ្ពស់។ពិសេសនៅអំឡុងពេលដែលផ្ទុះជំងឺកូវីដ-១៩ផ្ទុះឡើងសារជាថ្មីនៅក្នុងប្រទេស។
ក្នុងឱកាសនោះផងដែរលោកផាន់ចាន់ធុលបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់រួមទាំងក្រុមគ្រូពេទ្យជំនាញទាំងអស់បន្តការផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋានបន្ថែមទៀត។ពិសេសគោលដៅតំបន់ទីប្រជុំជនទីសាធារណៈនានាឱ្យបានផុលផុសអំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕