ព្រះវិហារ៖ប្រធាន សអក ខេត្តព្រះវិហារបាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ អតីយុទ្ធជន និង ប្រជាពលរដ្ឋក្រីក្រលំបាក ។
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ សអក ខេត្ត, ប្រធាន/អនុប្រធាន សអក ក្រុង, ប្រធានសាខា និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន ចំនួន ៥គ្រួសារ និងប្រជាពលរដ្ឋក្រីក្រ ១១គ្រួសារ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
អតីតយុទ្ធជន ចំនួន ៥គ្រួសារ មានរាយនាមដូចខាងក្រោម ៖១.ឈ្មោះ អ៊ុន រ៉េត ភេទប្រុស ជានិវត្តជន រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។២.ឈ្មោះ ព្រំ សុខុម ភេទប្រុស ជាជនពិការ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
៣.ឈ្មោះ នង មឿន ភេទស្រី ជាគ្រួសារពលី រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។៤.ឈ្មោះ កែវ សាមី ភេទស្រី ជាគ្រួសារពលី រស់នៅភូមិភារកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ៥.ឈ្មោះ អ៊ុក ណាន ភេទស្រី ជាគ្រួសារពលី រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
គ្រួសារនីមួយៗទទួលបានថវិកាចំនួន ៣០.០០០រៀល, អង្ករ, ប៊ីចេង,ទឹកដោះគោ, ទឹកស៊ីអ៊ីវនិងស្ករសរ។ក្នុងនោះប្រជាពលរដ្ឋក្រីក្រ ចំនួន១១គ្រួសារ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ ក្នុង១គ្រួសារៗទទួលបានថវិកាចំនួន ២០.០០០រៀល ស្ករសរនិងប៊ីចេង៕