កំពង់ឆ្នាំង៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកជលគិរីនៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២០បានឱ្យដឹងថាៈមានសាកសពស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកហូរលាយឡំជាមួយកំផ្លោក។សាកសពស្ត្រីម្នាក់នេះត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេតាមដងទន្លេតូចក្នុងភូមិកំពុងបាស្រូវឃុំជលសាស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។
ប្រភពពីនគរបាលបាលដដែលបានបន្តថាៈសាកសពស្ត្រីនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។តែបើតាមការសន្និដ្ឋានសាកសពអាយុប្រមាណជា៣០ឆ្នាំស្លៀកខោខូវប៊យពណ៌ទឹកប៊ិចពាក់អាវយឺតខាងក្នុងពណ៌សនិងអាវខាងក្រៅដៃវែងបង្កង់ពណ៌ខៀវ។បច្ចុប្បន្នសពត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារអូសចូលច្រាំងទន្លេដើម្បីរង់ចាំសាច់ញាតិបងប្អូនតាមរក។
ពាក់ព័ន្ធករណីនេះអធិការនគរបាលស្រុកជលគិរីសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបាត់សមាជិកគ្រួសារដូចមានភិនភាគខាងលើនេះសូមអញ្ជើញមកទំនាក់ទំនងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជលសាស្រុកជលគីរីខេត្តកំពង់ឆ្នាំងដើម្បីនាំយកសពធ្វើបុណ្យ៕