Uncategorized

បញ្ជូនជនសង្ស័យ២នាក់និងវត្ថុតាងទៅតុលាការករណីគ្រឿងញៀន

 

​បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ករណីគ្រឿងញៀន​។​ជនសង្ស័យត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​៧​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាលប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​៖ជនសង្ស័យ​ប្រុស​ទាំង​២​នាក់​មានឈ្មោះ​សុខ ទិ​ត្យ​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​និង​ឈ្មោះ​ផាត សុ​ភី​ហៅ​ពី​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្មា​។​វត្ថុតាង​ចាប់យក​បាន​ទាំង​២​នាក់​រួមមាន​៖​ថ្នាំញៀន​ប្រ​ភេ​មេ​តំ​ហ្វ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣​ថង់​ទម្ងន់​៧,៦៤​ក្រាម​ទាំង​សំបក​និង​ទូរស័ព្ទដៃ​១​គ្រឿង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *