ព័ត៌មានសន្តិសុខសង្គម

ម៉ូតូសណ្ដោងរ៉ីម៉កបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូពេញទំហឹងក្នុងដំណើរបញ្ច្រាសគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះផាង សារ៉ុម អាយុ៥០ឆ្នាំជាជាងដែកនៅភូមិកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខស្វាយរៀង1Q-8887។ចំណែកម្ខាងទៀតមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុបានបើកម៉ូតូរ៉ឺម៉កគេចខ្លួនបាត់តែម្ដង។
ក្រោយមកសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីបន្តស្រាវជ្រាវរកភាគីខាងរ៉ឺម៉កម៉ូតូមកដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *