ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀង បណ្ដាលឲ្យរងរបួសធ្ងន់!

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនក្នុងការធ្វេសប្រហែសក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យដួលបោលក្បាលរងរបួសធ្ងន់ត្រូវរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមនកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកនៅជិតទៅនោះបានឱ្យដឹងថា មុនកើតហេតុមានរថយន្តផ្លាកលេខភ្នំពេញ2BG 3334 បើកតាមផ្លូវលេខ៤៣២ ពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកប៊ីតផ្លាកលេខកំពង់ធំ1O 5205 តាមផ្លូវលេខ៩៥ ពីជើងទៅត្បូងត្រង់ផ្លួវបែកជា៤ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់។
បន្ទាប់ពីមានគ្រោះថ្នាក់អ្នករបួសត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចក៏បានចុះវាស់វែងនិងយករថយន្ត-ម៉ូតូទៅរក្សាទុករង់ចាំតំណាងភាគីសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *