ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១.០០០គ្រួសារ បានទទួលស្បៀងនិងគ្រាប់ពូជបន្លែ!

ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកចំនួន១.១៨៦គ្រួសារ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលស្បៀងនិងគ្រាប់ពូជបន្លែ ជាអំណោយពីនាយករដ្ឋមន្ត្រីហ៊ុនសែន។
អំណោយទាំងនោះតាមរយៈនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ។ក្នុងនោះវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារមន្ត្រីក្រោមឱវាទខេត្តនិងប្រជាពលរដ្ឋជាច្រើន។

លោកវុធ តារា អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ស្រុកជាំក្សាន្តបានរងខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងខ្លាំង បានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ។ ពិសេសដំណាំដំឡូងមី និងស្រូវវស្សា។ ក្នុងនោះប៉ះពាល់ដល់ដំណាំស្រូវវស្សាចំនួន ៤.៣៨៩ហិកតា-ខូចខាតចំនួន ១១៥៨ហិកតា-និងប៉ះពាល់ដល់ដំណាំដំឡូងមីចំនួន ៣.១៧១ហិកតា-ខូចខាតចំនួន ១.៥៥៧ហិកតា ស្មើនឹង ៣.៤៩៥គ្រួសារ ។
អភិបាលស្រុកបានបន្តថា ឃុំកន្ទួត បានរងផលប៉ះពាល់លើដំណាំស្រូវ ចំនួន ១.២០០ហិកតា- ខូចខាតចំនួន ៣៣៦ហិកតា- និងប៉ះពាល់ដល់ដំណាំដំឡូងមី ចំនួន ៦០៩ហិកតា- ខូចខាតចំនួន ៥៦០ហិកតា-ស្មើនឹង ១១៨៦គ្រួសារ ។

នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រៅពីធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទាំងអស់នេះក៏អាស្រ័យលើប្រទេសមាន សន្តិភាពស្ថិរភាព និង សន្តិសុខសង្គមផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *