ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបកន្លែងជល់មាន់អនឡាញបង្កប់ក្នុងអាហាដ្ឋានមួយចាប់មនុស្ស១៦នាក់

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញបង្កប់ ក្នុងអាហារដ្ឋាន“សុខុមប្រជុំមិត្ត”ក្រុងតាខ្មៅនិងចាប់មនុស្សចំនួន១៦នាក់។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ក្រោយធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារតែអ្នកប្រព្រឹត្តមិនព្រមអនុវត្តតាម។នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះសមត្ថកិច្ចក៏បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញដែលដំណើរការលេងជាយូរមកហើយនោះបានបង្កប់ក្នុងអាហារដ្ឋាន“សុខុមប្រជុំមិត្ត”នៅផ្លូវលេខ១១១ ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន១៦នាក់យកទៅសាកសួរ។
ក្រោយការចុះបង្ក្រាបលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលបានឱ្យអ្នកសារព័ត៌ដឹងថា មនុស្សទាំង១៦នាក់ដែលត្រូវបានឃាត់ខ្លួនពេលនេះកម្លាំងជំនាញកំពុងសាកសួរនិងចាត់វិធានការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *