ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបើកលឿន ជ្រុលទៅបុករះផ្ទះពលរដ្ឋរងការខូចខាតខ្ទេចខ្ទី

ភ្នំពេញ៖រថយន្ដម៉ាកតូយូតាព្រូសត្រូវអ្នកបើកបរប្រើល្បឿនលឿនក៏ជ្រុលទៅបុករះផ្ទះពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតខ្ទេចខ្ទីផ្នែកខ្លះទាំងរថយន្តនិងលំនៅស្ថាន។
ប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្ដព្រូសផ្លាកលេខភ្នំពេញ 2AN-4096 ធ្វើដំណើរតាមផ្លូវជាតិលេខ៥។
មកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតទៅបុករះចូលផ្ទះគេបណ្តាលឱ្យរថយន្តរងការខូចខាតកំណាត់មុខស្ទើរទាំងស្រុងនិងខ្ទេចខ្ទីផ្ទះផ្នែកខ្លះតែមិនគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយ កើតហេតុសមត្ថកិច្ចបានមកយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *