ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកបេតុង បត់ចូលក្រុមហ៊ុនកិនបុរសម្នាក់ បណ្ដាលឲ្យស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយរថយន្តក្រឡុកបេតុងSCG បត់ចូលក្រុមហ៊ុនហើយបានបុកបុរសម្នាក់កំពុងជិះម៉ូតុបណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័ម។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅមុខក្រុមហ៊ុនបេតុង SCG លើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន SCG បើកពីលិចទៅកើត។មកដល់កន្លែងខាងលើរថយន្តក៏បានបត់ចូលក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ជ្រុលទៅបុកម៉ូតូម៉ាកឃ្លីកផ្លាលេខភ្នំពេញ1HZ-3628 បណ្តាលឱ្យមនុស្សស្លាប់។
បន្ទាប់ពីនោះផ្នែកចរាចរណ៍បានមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *