ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីលួចកាច់កម៉ូតូ

បន្ទាយមានជ័យ៖កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៦ខែសីហានេះបានបញ្ជូនជនសង្ស័យ៣នាក់មុខសញ្ញាកាច់កម៉ូតូទៅតុលាការដើម្បីចាត់ការតាមច្បាប់។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យ៣នាក់-ឈ្មោះ ប៊ូ រតនា ហៅចាវ អាយុ១៥ឆ្នាំ ស្នាក់នៅមណ្ឌល៩ ក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឈ្មោះ ជួង រ៉ាសល់ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ឈ្មោះ ធូ ចាន់ថុល ហៅថុល អាយុ១៦ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចដកហូតវត្ថុតាង-ម៉ូតូម៉ាកឃ្លីកនិងមួយគ្រឿងទៀតម៉ូតូម៉ាកឃ្លីកដូចគ្នា។ក្នុងនោះរកឃើញម៉ូតូ ដែលជនសង្ស័យលួចបានចំនួន៥គ្រឿងបន្ថែមទៀត។បច្ចុប្បន្នម៉ូតូបានរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់មកទទួល។ដោយឡែកម៉ូតូម៉ាកឃ្លីកចំនួន២គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *