ព័ត៌មានសន្តិសុខសង្គម

បើកលឿនពេក ជ្រុលទៅបុកជាមួយកុងតឺន័ររបួស៣នាក់

ភ្នំពេញ៖បុរស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទៅបុកជាមួយរថយន្តដឹកទូកុងតឺន័រមកពីមុខពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ភូមិសុក្រំ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២១។ជនរងគ្រោះគេមិនទាន់ស្លាល់អត្តសញ្ញាណនៅឡើយព្រោះបាត់បង់ស្មារតីត្រូវគេដឹកទៅមន្ទីរពេទ្យភ្លាមៗ។
រថយន្តដឹកទូកុងតឺន័រម៉ាក FUSO ផ្លាកលេខ កំពង់ស្ពឺ 3A-7679 ជារថយន្តដឹកជញ្ជូនBTS ។ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកកលេខ ភ្នំពេញ 1BW-8792 ។ មុនពេលកើតហេតុរថយន្តបើកលើផ្លូវជាតិលេខ៤ពីកើតទៅលិច រីឯម៉ូតូជិះគ្នា ៣នាក់ ក្នុងដំណើរបញ្ច្រាស់ទិស ស្រាប់តែជ្រុលទៅបុកគ្នាពេញទំហឹងតែម្តង។
បន្ទាប់មកនគរបាលបានចុះទៅវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនាពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *