ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទឹកកកបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តដឹកទឹកកកពេលកំពុងបើកបានបត់ឆ្លងផ្លូវដោយបង្ខំក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងជាង១២ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ស្កុបពីផ្លាកលេខ បាត់ដំបង 1O-5908 ពីកើតទៅលិច។ពេលនោះស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងបើកពីលិចទៅកើតរួចបានបត់ឆ្លងផ្លូវទាំងបង្ខំជ្រុលទៅបុកជាមួយម៉ូតូបណ្តាលឱ្យដួលមនុស្សរងរបួសធ្ងន់។ក្រោយមកផ្នែកជំនាញបានចុះវាស់វែងយកមធ្យោបាយទាំង២ទៅរក្សាទុកដើម្បីរង់ចាំភាគីចូលដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *