ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើបអង្កេតលើនគរបាលម្នាក់ ប្រើហិង្សាលើកុមារអាយុ៣ឆ្នាំ

សៀមរាប៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្គេតនិងស្រាវជ្រាវជាបន្ទាន់ចំពោះមន្រ្តីនគរបាលម្នាក់ដែលប្រើហឹង្សាលើកុមារអាយុ៣ឆ្នាំ។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី ២១ខែមីនាឆ្នាំ២០២២ថា លោកបានបញ្ជាទៅសមត្ថកិច្ចឱ្យស៊ើបអង្កេតករណីមន្រ្តីនគរបាលម្នាក់បានប្រើហឹង្សាទៅលើកុមារីអាយុ៣ឆ្នាំយ៉ាងព្រៃផ្សៃនោះហើយ។
ជនសង្ស័យត្រូវគេអះអាងថា ឈ្មោះរិទ្ធ វីរៈជាមន្រ្តីនគរបាលស័ក្តិ១នៃស្នងការរដ្ឋានខេត្តដែលជាប់ចោទបានវាយធ្វើបាបក្មេងស្រីអាយុ៣ឆ្នាំ។ក្មេងនេះជាកូនស្រ្តីដែលបុរសរូបនោះស្រឡាញ់ដែលគេដឹងថា ទាំង២នាក់មិនទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើយទេ។ពេលនេះជនសង្ស័យកំពុងស្ថិតនៅក្នុងសាលាហ្វឹកហ្វឺនក្នុងខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រីតេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះ សមត្ថកិច្ចបានចាប់ផ្តើមបើកការស៊ើបអង្គេតបឋម យើងក៏បានស្គាល់អត្ថសញ្ញាណជនសង្ស័យហើយដែរ។
ទោះបីយ៉ាងណាគេមិនអាចសុំការពន្យល់ពីជនសង្ស័យនៅឡើយទេជុំវិញការចោទប្រកាន់ថាបានប្រើហិង្សាលើកុមារីបែបនេះ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ខែមីនាមានបង្ហោះរូបភាពលើហ្វេសប៊ុកថាមានមន្រ្តីនគរបាលម្នាក់បានប្រើហឹង្សាទៅលើកុមារីយ៉ាងព្រៃផ្សៃ។ដូចនេះ ហើយបានជាអភិបាលខេត្តសៀមរាបបញ្ជាឱ្យសមត្ថកិច្ចធ្វើការងារនេះឱ្យបានលឿន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *