ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូ បណ្ដាលឲ្យសិស្សស្រី២នាក់ស្លាប់

សៀមរាប៖រថយន្តតូយូតាព្រូសបានបើកបុកជាមួយម៉ូតូស្គុបពីបណ្តាលឱ្យសិស្សស្រី២នាក់ស្លាប់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាបម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកព្រូស ផ្លាកលេខភ្នំពេញ 2BD7208 បើកបុកជាមួយម៉ូតូម៉ាកស្គុបពីផ្លាកលេខសៀមរាប 1AK3416 បណ្តាលឱ្យសិស្សសាលា២នាក់បានស្លាប់នៅនឹងកន្លែង។
ក្មេងស្រីដែលស្លាប់ឈ្មោះ ឡេង ស៊ីវហង់ អាយុ ១២ ឆ្នាំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងឈ្មោះ សុភក្តិ អាយុ១៣ឆ្នាំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។សមត្ថកិច្ចបានប្រគល់សពដល់ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *