ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ សម្លាប់ប្រពន្ធ សារភាពនៅពោធិ៍សាត់ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខនៅព្រឹកថ្ងៃទី១៧ ខែមីនាបានបញ្ជូនបុរសជាប្តីដែលសម្លាប់ប្រពន្ធរួចចូលសារភាពនៅខេត្តពោធិ៍សាត់ទៅតុលាការដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា ថ្ងៃទី១៥ខែមីនាឆ្នាំ២០២២កម្លាំងនគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យម្នាក់ពីខេត្តពោធិ៍សាត់មកភ្នំពេញវិញក្នុងករណីឃាតកម្មកាលពីថ្ងៃទី១២ ខែមីនានៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនសង្ស័យក្រោយសម្លាប់ប្រពន្ធបាន៤ថ្ងៃទុកសពឱ្យហើមស្អុយទើបរត់ទៅសារភាពនៅចំពោះមុខសមត្ថកិច្ចខេត្តពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ជាប្តីឈ្មោះរ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុមានទំនាស់ចាមួយប្រពន្ធទំនងរឿងប្រចណ្ឌរហូតប្រើហឹង្សាបណ្តាលឱ្យប្រពន្ធស្លាប់។អ្នកស្លាប់នោះឈ្មោះ ហ៊ាង សុជាតិ អាយុ២៨ឆ្នាំជាអ្នកបម្រើតាមផ្ទះស្នាក់នៅផ្ទះ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *