ភ្នំពេញ៖គ្រួសារក្រីក្រមួយមានសមាជិក៥នាក់មុខរបររើសអេតចាយតែត្រូវបុរសជាប្តីជាឪពុកដួលក្នុងបន្ទប់ទឹកពេលប្រពន្ធបើកទ្វារឃើញប្ដីស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅភូមិឫស្សី៣ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រចូល ចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។ប្រពន្ធបានប្រាប់ថា ប្តីរបស់គាត់ឈ្មោះ ជិត សារុំ អាយុ ៣៤ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។ពួកគាត់បានមករស់នៅភ្នំពេញតាំងពីឆ្នាំ ២០១៤។បុខរបររើសអេតចាយ ៤ឆ្នាំមកហើយមានកូន៣នាក់ក្នុងបន្ទុកឋិតក្នុងការសិក្សា។
ថ្ងៃកើតហេតុ គាត់ជាប្រពន្ធក៏មិនដឹងថាប្តីស្លាប់ពីពេលណាទេដោយបាត់យូរពេកបើកទ្វារបន្ទប់ទឹកមើល ក៏ឃើញប្តីស្លាប់បែបនេះតែម្តង។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ និងបានប្រគល់ឱ្យប្រពន្ធនិងសាច់ញាតិយកធ្វើបុណ្យ៕